ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់ពិន្ទុជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រាជធានី ខេត្ត សម្រាប់ឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១

        នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់ពិន្ទុជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រាជធានី ខេត្ត សម្រាប់ឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ នៅបន្ទប់ប្រជុំអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើល ការវាយតម្លៃក្នុងការផ្ដល់ពិន្ទុជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រាជធានីខេត្ត ដើម្បីត្រៀមធ្វើរបាយការណ៍ គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជ្រាបជារបាយការណ៍ ដ៏ខ្ពង់ខ្ពស់ ។