ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោង(Joint Coordinating Committee) នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៥

             នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោង(Joint Coordinating Committee) នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៥ ដែលជាគម្រោងជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន តាមរយៈភ្នាក់ងារ JICA ដើម្បីពិនិត្យមើលសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជាបញ្ហានានាក្នុងការអនុវត្តគម្រោង និងពិនិត្យ និងអនុម័តលើផែនសកម្មភាពដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ២០២១ ។