ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធើណិតជាតិ តាមរយៈ Video Conference

         នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តក្រសួង-ស្ថាប័ន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិង ផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការការបង្កើតច្រកទ្វារអ៊ិនធើណិតជាតិ តាមរយៈVideo Conference ជាមួយ តំណាងក្រសួងប្រៃសាណីយ៍ និងទូរគមនាគមន៍ ពីទីស្តីការក្រសួងយុត្តិធម៌។