នាព្រឹក ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jason Chumtong ជាប្រធានថ្មីរបស់មូលនិធិ Konrad-Adenauer Stiftung Cambodia (KAS) ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌។ ជំនួបនេះបានពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម៖ - ត្រួតពិនិត្យ និងវាយតម្លៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និង ការបន្តកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ និងមូលនិធិ Konrad-Adenauer Stiftung Cambodia (KAS) និង
- គម្រោងនៃការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងមូលនិធិ Konrad-Adenauer Stiftung Cambodia (KAS) ដែលអនុស្សរណៈនេះផ្តោតសំខាន់ទៅលើការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា។