ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋ លេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២

           នារសៀល ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋ លេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) អមដោយលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង បាន ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងលើស្ថានភាពអ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ជាពិសេសអ្នកជាប់ឃុំជាស្ត្រីមានគភ៌ ស្ត្រីមានកូនតូចនៅជាមួយ និងអនីតិជន ។