រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់តាំងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង ចុះទៅកាន់មណ្ឌលអប់រំកែប្រែទី១ (ម១) ដើម្បីធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតដែលបានកែប្រែខ្លួនល្អ ក្នុងរយៈពេលអនុវត្តទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិតចំនួន ៥៣នាក់ ដែលនៅក្នុងនោះរួមមាន ការ បន្ថូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន៣៥នាក់ (ជនបរទេស០២នាក់) និងបន្ធូរបន្ថយទោសរយៈពេល ០៦ខែ ចំនួន១៨នាក់ (ជនបរទេស០១នាក) ។