មណ្ឌលគិរី៖ ថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម វណ្ណដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាត់តាំងលោកព្រះរាជអាជ្ញារង អ៊ាង សុគន្ធ ចុះទៅកាន់ពន្ធនាគារខេត្តមណ្ឌលគិរី ដើម្បីធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិតដែលបានបន្ធូរបន្ថយទោសរយៈពេល០៩ខែ ចំនួន ១នាក់ ។