ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប បានចុះទៅពន្ធនាគារខេត្ត ដើម្បីធ្វើពិធីប្រកាសបន្ធូរបន្ថយទោស តាមព្រះរាជក្រឹត្យ នស/រកត/០៥២០/៥៥០ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០

        នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ តំណាងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានចុះទៅពន្ធនាគារខេត្ត ដើម្បីធ្វើពិធីប្រកាស បន្ធូរបន្ថយទោស តាមព្រះរាជក្រឹត្យ នស/រកត/០៥២០/៥៥០ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ជូនដល់ទណ្ឌិត ដែលកំពុងអនុវត្តទោស នៅពន្ធនាគារខេត្តសៀមរាប។