ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លេខាទី១ លេខាទី២ និងមន្ត្រីបម្រើការងារនៅក្នុងស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 

           នាព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លេខាទី១ លេខាទី២ និងមន្ត្រីបម្រើការងារនៅក្នុងស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើរបៀបវារៈចំនួន៣ ៖ ១-ការរៀបចំកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីយុត្តិធម៌ ជប៉ុន-អាស៊ាន ឆ្នាំ២០២៣ ២-ការរៀបចំកម្មវិធីទស្សនកិច្ចទៅប្រទេសជប៉ុន របស់អ្នកនយោបាយវ័យក្មេងកម្ពុជា ៣-កម្មវិធីអាទិភាពនៃការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ។