ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យឹម សារី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដោយមានការចាត់់តាំងពីឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានដឹកនាំកិច្ចប្រជុំ «ផ្សព្វផ្សាយ ពាក់ព័ន្ធនឹង ការដោះលែងដោយមានលក្ខខណ្ឌ»

          នារសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម យឹម សារី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដោយមានការចាត់់តាំងពីឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានដឹកនាំកិច្ចប្រជុំ «ផ្សព្វផ្សាយ ពាក់ព័ន្ធនឹង ការដោះលែងដោយមានលក្ខខណ្ឌ» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តមអគ្គព្រះរាជអាជ្ញាអមមហាអយ្យការសាលាឧទ្ធរណ៍ លោកចៅក្រម ព្រះរាជអាជ្ញាតំណាងសាលាឧទ្ធរណ៍តំបន់ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសាលាឧទ្ធរណ៍តំបន់ លោកព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ និង ប្រធាន អនុប្រធាន នៃ​លេខាធិការដ្ឋាន ។