នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្ដិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអញ្ជើញទទួលនូវគ្រឿងឧបភោគបរិភោគ ដែលរួមមានមីម៉ាម៉ាចំនួន ២៥ កេសធំ (ស្មើនឹង ១៥០ កេសតូច), ត្រីខកំប៉ុង ចំនួន ២៥ កេស និងទឹកក្រូចចំនួន ២៥ កេស ពីឯកឧត្តម នាក់ សំបូរ អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ តែត ម៉ារី ដើម្បីចាត់ចែងក្នុងពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះដែលមានជីវភាពលំបាកក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។