នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង អញ្ជើញដឹកនាំគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ដោយមានសមាសភាពតំណាងក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុវត្តទទួលយកវត្ថុតាងនៃបទល្មើសដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋតាមអំណាចសាលក្រម និងសាលដីកាស្ថាពរ នាសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃសាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការ និងថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញផងដែរ។