នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lucia Soleti, ប្រធានកម្មវិធីកិច្ចការពារកុមារ នៃមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) និង លោក លឹម វណ្ណា មន្រ្តីទទួលបន្ទុកយុត្តិធម៌អនីតិជន UNICEF ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការងារសមាហរណកម្មទណ្ឌិតជាកុមារក្រោយទទួលបានការដោះលែងដោយមានលក្ខខណ្ឌ នាការិយាល័យរបស់ ឯកឧត្តម ក្នុងក្រសួងយុត្តិធម៌ ។