នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ ផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាស្តីអំពី លទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម ៖
១-ចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋ សរុបបានចំនួន ១៤.៨១២ទីតាំង ។
២-បង្ក្រាបរាល់សកម្មភាពល្មើសវិធានការសរុបរួមមាន
-ករណីល្មើស៖ ១0.៨៩០ករណី
-ឃាត់ខ្លួនមនុស្ស ១៩.៤៦៣នាក់ ដោយ អនុវត្តវិធានការអប់រំចំនួន១៨.៤៩៥នាក់ , អនុវត្តវិធានការពិន័យ ៩១៧នាក់, និងបញ្ជូនទៅតុលាការ ៥១នាក់
-ឃាត់យាន៖ រថយន្ត ៣.៣៧០គ្រឿង ម៉ូតូ ៥.០៦១គ្រឿង
-ថវិកាពិន័យ ៥០៦.៥០០.០០០រៀល
-បិទទីតាំងអាជីវកម្ម ៥ទីតាំង ។