វេលាម៉ោង ០៣:៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំប្រជុំផ្សព្វផ្សាយ និងត្រៀមអនុវត្ត ប្រកាសលេខ ០៩០ ក.យ.ប្រក/២១ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងយុត្តិធម៌ ស្តីពី បែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ ក្រោមអធិបតីភាព ឯកឧត្ដម មីន មករា ប្រធានសាលាដំបូង និងលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ដោយមានការអញ្ជើញចូលរួមមាន តំណាងរដ្ឋបាលខេត្តកោះកុង តំណាងស្នងការនគរបាលខេត្តកោះកុង តំណាងកងរាជអាវុធហត្ថខេត្តកោះកុង ប្រធានពន្ធនាគារខេត្តកោះកុង លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល និងប្រធានការិយាល័យកិច្ចការរដ្ឋបាល ។