នៅថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រជុំពិភាក្សាដើម្បីរៀបចំការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអគ្គាធិការដ្ឋាននៃក្រសួងយុត្តិធម៌ តាមរយៈប្រព័ន្ធកម្មវិធី Zoom។