ថ្ងៃពុធ ៥កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកព្រះរាជអាជ្ញារងទាំងបី នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បាននាំយកនូវថវិកាឧបត្ថម្ភចំនួន ៤.០០០.០០០ (បួនលាន) រៀល ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ប្រគល់ជូនលោកប្រធានពន្ធនាគារខេត្តកោះកុង ដើម្បីរួមចំណែកក្នុងការសាងសង់កន្លែងដាក់ជនជាប់ឃុំដែលមានផ្ទុកវីរុសកូវីដ-១៩ ។