នៅថ្ងៃពុធ ១៤ កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ បាននាំយកបច្ច័យ និងលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពឧបាសក ជា សរិន ដែលត្រូវជាឳពុកបង្កើតរបស់លោកស្រី ឡាយ លីណា អនុប្រធាននាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណីនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីក្រសួងយុត្តិធម៌ ដែលបានទទួលរមណភាពកាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ។