ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន អញ្ជើញចុះទៅបំពេញការងារ និងផ្តល់ជំនួយឧបត្ថម្ភមួយចំនួន ដល់ពន្ធនាគារខេត្ត

 

       នៅរសៀល ថ្ងៃសុក្រ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣ និង០០នាទី រសៀល ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានអញ្ជើញចុះទៅត្រួតពិនិត្យ និងផ្តល់ជំនួយឧបត្ថម្ភមួយចំនួនដល់ពន្ធនាគារខេត្ត រួមមាន:

- អាល់កុល ចំនួន ២កាន (ស្មើ៦០លីត្រ)

- ម៉ាស់ ចំនួន ២កេស (ស្មើ5000ម៉ាស់) ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ។