ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងផ្តល់យោបល់លើការបង្កើតតុលាការពាណិជ្ជកម្ម

         នាព្រឹក ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មាការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ វឌ្ឍនភាពការងារ និងផ្តល់យោបល់លើការបង្កើតតុលាការពាណិជ្ជកម្មជាមួយក្រុមការងារ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference) ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក និងសមាជិកា នៃក្រុមការងារទី១ ។