ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ

         ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម សេង ស៊ីវុត្ថា ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អមដោយថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិភាក្សាលើការងារជំរុញការដោះស្រាយសំណុំរឿងនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញឱ្យបានលឿន ជាពិសេស ចំពោះសំណុំរឿងដែលមានអ្នកជាប់ឃុំ និងអំពីទិសដៅការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។