ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងឬលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួង និងស្ថាប័ននានានៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់.

        នាព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងឬលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួង និងស្ថាប័ននានានៃក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Video Conference) ដោយមានសមាសភាពចូលរួម ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ ។