ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឧបត្ថម្ភម៉ាសចំនួន២២,៥០០ម៉ាស និងអាកុលចំនួន៣០០លីត្រ តាមរយៈលោកព្រះរាជអាជ្ញារង ឆាយ ហុង ប្រគល់ជូន ពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលឱកាសខ្ញុំ និងមជ្ឈមណ្ឌលជាតិព្យាបាល ស្តារនីតិសម្បទាអ្នកញៀន..

             នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ឆាយ ហុង ព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននាំយកអំណោយម៉ាសចំនួន២២,៥០០ម៉ាស និងអាកុលចំនួន៣០០លីត្រ ឧបត្ថម្ភជូន ១.ពន្ធនាគាររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ២.មណ្ឌលឳកាសខ្ញុំ ដែលមានទីតាំងស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង៣.មជ្ឈមណ្ឌលជាតិព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។