នារសៀល ថ្ងៃ សុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន ០២ រួមមាន៖
១-ពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទានស្ដីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលបានរៀបចំក្រោយបានធ្វើការសិក្សាលើអត្ថបទច្បាប់ បទពិសោធន៍ពីប្រទេសដទៃ ការចុះសិក្សាស្រាវជ្រាវផ្ទាល់នៅនៅសាលាដំបូង និងការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន ព្រមទាំងធាតុចូលដែលទទួលបានពីសិក្ខាសាលាទាំង ៥ លើក។
២-ពិភាក្សាលើការរៀបចំសិក្ខាសិលាពិគ្រោះយោបល់ចុងក្រោយលើកទី ៦ លើឯកសារទស្សនាទាននេះ ដែលនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមាន អន្តរក្រសួងពាក់ព័ន្ធ ស្ថាប័នតុលាការ គណៈមេធាវី គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ពិនិត្យនិងសម្រេច។