នៅព្រឹកថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអនុគណៈកម្មការខ្លឹមសារ និងឯកសារ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ តាមប្រព័ន្ធ Video Conference ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ចំនួនបី៖
១.ការត្រៀមតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២
២. ការរៀបចំខ្លឹមសារនិងឯកសារគោលសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាន
៣.ការសម្របសម្រួលការងារឆ្លងវិស័យ (ការកំណត់ និងបែងចែកភារកិច្ចរបស់ក្រុមការងារអនុគណៈកម្មការខ្លឹមសារនិងឯកសារ)