ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បានអញ្ជើញចុះពិនិត្យមើល

 

           នាព្រឹក ថ្ងៃចន្ទ ៦ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណ:កម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង រួមទាំងសហការី បានអញ្ជើញ​ចុះពិនិត្យមើលវត្ថុតាងនានាដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ រក្សាទុកនៅក្នុងបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីរៀបចំការដាក់លក់ជាសាធារណៈស្របតាមនីតិវិធីច្បាប់។