នៅព្រឹកថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោសលើទណ្ឌិតដែលកំពុងរងទោសក្នុងពន្ធនាគារខេត្តកំពង់ចាមចំនួន ៩នាក់ ស្ត្រី០១នាក់ ។ ក្នុងនោះទណ្ឌិតដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយទោសរយៈពេល ០៣ខែ មានចំនួន ០៣នាក់ បន្ធូរបន្ថយទោសរយៈពេល ០៦ខែ មានចំនួន ០២នាក់ បន្ធូរបន្ថយទោសរយៈពេល ០៩ខែ មានចំនួន ០២នាក់ និង បន្ធូរបន្ថយទោសរយៈពេល ១២ខែ ចំនួន២នាក់ ក្នុងនោះស្រី០១នាក់។