នៅថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្ត ឧត្តរមានជ័យ បានអញ្ជើញដឹកនាំសហការី ចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការលើក លែងទោស និងបន្ធូរបន្ថយទោសលើទណ្ឌិតក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន០៧នាក់ ។ ក្នុងនោះទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៣ខែ មានចំនួន ០៦នាក់ និងទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៩ខែ មានចំនួន ១នាក់ ។