នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយអគ្គាធិការដ្ឋានកិច្ចការតុលាការទាក់ទងនឹងដំណើរការការងារក៏ដូចជាកិច្ចការ ទូទៅនៃអគ្គាធិការដ្ឋាន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗក្នុងការរៀបចំនូវផែនការសកម្មភាពការងារសម្រាប់អគ្គាធិការដ្ឋាន។