ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា «យោងតាមសេចក្តីណែនាំ ០០១ របស់រាជរដ្ឋាភិបាល មានតែសកម្មភាព១០ និងសមាសភាព១០ប៉ុណ្ណោះ ដែលអនុញ្ញាតអោយមានសកម្មភាព និងចេញចូលតំបន់ក្រហម ហេតុនេះសកម្មភាពផ្សេងពីនេះ និងសមាសភាពផ្សេងពីនេះ មិនអនុញ្ញាតអោយធ្វើសកម្មភាព និងចេញចូលក្នុងតំបន់ក្រហមឡើយ រួមទាំងអ្នកសារព័ត៌មានផងដែរ »។