នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នាទីស្តីការក្រសួង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ អមដោយថ្នាក់ដឹកនាំក្រសួង បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូស្ថានទូតជប៉ុន ដឹកនាំដោយ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរ បានឯកភាពអំពីសារៈសំខាន់នៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ការបន្តជួយគាំទ្រ និងបណ្តុះបណ្តាលធនធានមនុស្សដល់ភាគីកម្ពុជា សំដៅចូលរួមចំណែកដល់ការជំរុញនូវកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។