នាព្រឹកថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលអំណោយនូវម៉ាសចំនួន ១០ម៉ឺនម៉ាស់ ដែលជាអំណោយរបស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី តំណាងដោយលោកមេធាវី ឡុង សុធា និងក្រុមហ៊ុន រូស៊ីង ហ្គាម៉ែន តំណាងដោយលោក SHIH HSIU CHEN ប្រធានក្រុមប្រឹក្សា នៃក្រុមហ៊ុន រ៉ូ ស៊ីង ហ្គាម៉ែន ។