ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ៖ ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៖
១- ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស (សម្រាប់បុគ្គល)
២- ការមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស (សម្រាប់សហគ្រាស ឬ គ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម)
៣- ការមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ក្រសួងយុតិ្តធម៌ នឹងបន្តបង្ហាញជូនអំពីបទល្មើសផ្សេងទៀតចំពោះការមិនគោរពវិធានការនានាដទៃទៀតជាបន្តបន្ទាប់។