នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាតំណាងរាជរដ្ឋាភិបាល អមដោយសហការី នៃក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រជុំការពារ លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅវិមានព្រឹទ្ធសភា។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ បានធ្វើការបកស្រាយ បំភ្លឺ យ៉ាងក្បោះក្បាយ និងបានគូសបញ្ជាក់អំពីខ្លឹមសារសំខាន់ៗ និងពីភាពចាំបាច់មិនអាចខ្វះបាននៃការរៀបចំសេចក្តីព្រាងច្បាប់នេះ ជូនដល់អង្គប្រជុំផងដែរ។
សេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះត្រូវបានពិនិត្យ និងអនុម័តដោយព្រឹទ្ធសភា។