នៅល្ងាចថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ធ្វើសន្នសីទសារព័ត៌មានក្រោយកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស លើកលែងទោស និងការពង្រឹងការងារស្នើសុំអនុគ្រោះទោស បានធ្វើសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយជូនសាធារណជនទូទៅ ឲ្យបានជ្រាបអំពីខ្លឹមសារនៃព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស គោលបំណងនៃកិច្ចប្រជុំ និងលទ្ធផលនៃកិច្ចប្រជុំ ។