នៅរសៀលថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាតំណាងក្រសួងយុត្តិធម៌ បានចូលរួម កិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីបន្តពិនិត្យ អំពីមូលហេតុ និងខ្លឹមសារនៃមាត្រាទាំង១៤ ដែលស្នើសុំវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដោយតំណាងអង្គការសង្គមស៊ីវិល។