នារសៀលថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើបន្ធូរបន្ថយទោស និងការលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការផ្សព្វផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស» និងពង្រឹងការងារស្នើសុំអនុគ្រោះទោស នាទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីគណៈកម្មការថ្នាក់ជាតិ គណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការរាជធានី ខេត្ត ទូទាំងប្រទេស ។