នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កែវ សុផល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ។ ហើយឯកឧត្តម កែវ សុផល បានជូនពរឯកឧត្តម ប៉ុក ម៉ានី ឆាប់ជាពីជំងឺព្យាធិទាំងឡាយនេះ ។