នាព្រឹកថ្ងៃពុធ ៩ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យនៃព្រឹទ្ធសភាដោយមានការចាត់តាំងពីរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមរាជរដ្ឋាភិបាលអមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចូលរួមប្រជុំពិនិត្យ និងការពារលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន រួមនឹងឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការពាក់ព័ន្ធនានានៃព្រឹទ្ធសភា។