នៅថ្ងៃព្រហស្បតិ៍ ៧ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងមន្ត្រីស្ថានទូត ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងកូរ៉េខាងជើង បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាវិស័យនានាដែលជាប្រយោជន៍រួមក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។