ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើសន្និបាត បូកសរុបការអនុវត្តការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១

               កាលពីព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតបូកសរុបការអនុវត្តការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១ នាសាលប្រជុំសាលាដំបូងខេត្តត្បូងឃ្មុំ ។ អង្គសន្និបាត បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។