នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំក្រុមការងារ ពិនិត្យលើវឌ្ឍនភាពការងារ និងរបាយការណ៍ត្រៀមបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
-កត្តាដែលនាំឲ្យជោគជ័យនៃការអនុវត្តយុទ្ធនាការ របស់ក្រុម៤
-ចំណុចខ្លាំង និងចំណុចខ្សោយ -បញ្ហាប្រឈម និងសំណូមពរ
-អនុសាសន៍ដែលជាយុទ្ធសាស្ត្រ សម្រាប់ជាមូលដ្ឋានក្នុងការកែទម្រង់តុលាការ។