នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកិច្ចការបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌។