នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) រួមជាមួយនឹងអនុប្រធាន និងសមាជិកនៃក្រុមការងារលេខាធិការដ្ឋាន បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយនឹងប្រធាន និងតំណាងក្រុមការងារទាំង៤ នៃ គ.យ.ក.ស. លើកិច្ចការសំខាន់ៗចំនួន ៤គឺ
(១) អំពីរបាយការណ៍ទិន្នន័យប្រចាំខែមករា,
(២) តាមដានវឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងចំពោះសាលាដំបូងរាជធានី ខេត្ត ដែលបានប្រកាសអំពីភាពជោគជ័យលើយុទ្ធនាការរួចរាល់ និងខេត្តដែលត្រៀមប្រកាសអំពីភាពជោគជ័យជាបន្តបន្ទាប់,
(៣) ការគិតគូរអំពីផែនការដើម្បីត្រៀមលក្ខណៈក្នុងការប្រកាសបិទយុទ្ធនាការនាពេលខាងមុខ និង
(៤) ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយបច្ចេកទេសនានា។