នារសៀលថ្ងៃសុក្រ ៩ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រួមនិងសហការី បានចូលរួម កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងអំពើជួញដូរមនុស្ស ជាមួយឯកអគ្គរដ្ឋទូត Patrick Murphy និង មន្ត្រីនៃស្ថានទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាអំពី«វឌ្ឍនភាពនៃការងារប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ» នៅទីស្តីក្រសួងមហាផ្ទៃ។