ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដែលមានសមាសភាពចូលរួមពីលោក លោកស្រីជាអគ្គនាយករង៣រូប ប្រធាននាយកដ្ឋាន៤រូប និងអនុប្រធាននាយកដ្ឋាន សរុបចំនួន១៩រូប មានររបៀបវារ: ដូចខាងក្រោមៈ
១-ផែនការបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋបាលតុលាការ ដែលត្រូវចូលរួមការបណ្តុះបណ្តាលជំនាញរដ្ឋបាលតុលាការ កិច្ចការហិរញ្ញវត្ថុ និងការងារពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលតុលាការ ដែលត្រូវរៀបចំដោយរាជបណ្ឌិតសភា វិជ្ជាជីវ:តុលាការ និង
២-ផែនការចក្ខុវិស័យរដ្ឋបាលតុលាការ ឆ្នាំ២០២១-២០២២ របស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។