នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស. អមដំណើរដោយឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស ព្រមទាំងសហការី បានចុះទៅបើកកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ព្រមទាំងលោកប្រធានលេខាធិការដ្ឋាន ផងដែរ។