នាព្រឹកថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការចាំបាច់ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងក្រសួងយុត្តិធម៌ និងសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកជំទាវទើបចូលកាន់តំណែងជាអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា។