ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទៅលើលទ្ធផលចុះសិក្សាស្រាវជ្រាវ និងរៀបចំផែនការធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ លើឯកសារទស្សន

          នារសៀលថ្ងៃ ព្រហស្បតិ៍ ០១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុម     ការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន ០២ គឺ ៖

១. ពិនិត្យទៅលើលទ្ធផលរបស់ក្រុមការងារបច្ចេកទេសដែលបានចុះសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយមន្ត្រីផ្ដល់សេវាដោះស្រាយវិវាទនៅមូលដ្ឋាន និងប្រជាពលរដ្ឋដែលមកទទួលសេវា ដើម្បីស្វែងរកធាតុចូលបន្ថែមក្នុងការរៀបចំឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

២.រៀបចំផែនការសកម្មភាពដើម្បីពិគ្រោះយោបល់ និងស្វែងរកធាតុចូលបន្ថែមជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលពាក់ព័ន្ធ ទៅលើឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។