ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បាន ដឹកនាំ កិច្ច ប្រជុំ របស់គណៈកម្មការ ដើម្បីពិគ្រោះយោបល់ចាត់ចែងផលនៃបទល្មើសដែលត្រូវបានរឹបអូសជាទ្រព្យរដ្ឋ

            នារសៀល ថ្ងៃ ព្រហស្បតិ៍ ១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង បាន ដឹកនាំ កិច្ច ប្រជុំ របស់គណៈកម្មការ ដើម្បីពិគ្រោះយោបល់ ក្នុងការចាត់ចែងផលនៃបទល្មើសដែលត្រូវបានរឹមអូសជាទ្រព្យរដ្ឋតាម អំណាច សាលដីកា និងសាលក្រមស្ថាពររបស់តុលាការ។